រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយការសិក្សាពីចម្ងាយ(E-Learning)

លោក សេង សុធី អនុប្រធានមន្ទីរតំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង លោក អ៊ុង សារ៉ាត់ នាយកE-School Cambodia និងលោក ម៉េស ឈុន ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការសិក្សាពីចម្ងាយ(E-Learning) ដែលរៀបចំឡើងដោយE-School Cambodia នៅសាលប្រជុំធំនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង ដោយមានការចូលរួមពី លោក លោកស្រីក្រុមការងារE-School Cambodia លោកប្រធាន អនុប្រធាន មន្ត្រីការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រី ជាប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុកទាំង០៧ លោក លោកស្រី ជាគណៈនាយក តំណាងគ្រឹះស្ថានមធ្យមសិក្សាក្នុងក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងលោក លោកស្រីជាគណៈនាយក លោកគ្រូ អ្នកគ្រូ អញ្ជើញមកពីគ្រឹះស្ថានមធ្យមសិក្សានៃស្រុកបូទុមសាគរ ស្រុកស្រែអំបិល ស្រុកគិរីសាគរ ស្រុកកោះកុង និងស្រុកថ្មបាំង។ថ្លែងក្នុងឱកាសនោះ លោកប្រធានអធិបតីក្រើនរំឭកដល់សមាជិក សមាជិកា ពិសេសលោកគ្រូ អ្នកគ្រូដែលជាអ្នកជួបសិស្សានុសិស្សផ្ទាល់ត្រូវយកចិត្តទុកដាក់រៀនសូត្រដែលក្រុមការងារE-School Cambodia នឹងបង្ហាត់បង្ហាញសម្រាប់អនុវត្តក្នុងជីវភាពតាមសាមីអង្គភាព ពិសេសកុំឱ្យក្លាយជាអនក្ខរជនឌីជីថលនាសតវត្សទី២១នេះ។(អត្ថបទ ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង