រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះពិនិត្យទីតាំងចិញ្ចឹមបង្គា នៅភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃច័ន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១

នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចុះពិនិត្យទីតាំងចិញ្ចឹមបង្គាសរបស់ម្ចាស់ឈ្មោះ ង៉ុយ លក្ខិណា នៅភូមិដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង លទ្ធផលគឺមាន៖

- ស្រះសរុបចំនួន ២០ស្រះ ទំហំស្រះ ២ ០០០ម៉ែត្រការ៉េ

- ស្រះដាក់កូនពូជចិញ្ចឹមខែធ្នូឆ្នាំ ២០២០ មានចំនួន ០៦ស្រះ

- កូនពូជដាក់ចិញ្ចឹមក្នុង ០១ស្រះចំនួន ១០ម៉ឺនកូន

- ប្រមូលផលខែមីនា ឆ្នាំ២០២១ នឹងបានចំនួន ០៥តោន 

- ស្រះកំពុងរៀបចំចិញ្ចឹមខែមករា ២០២១ មានចំនួន ០៥ស្រះ 

- ស្រះមិនដំណើរការ ០៩ស្រះ ក្នុងខែមករា ២០២១។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង