រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីប្រគល់-ទទួលអំណោយពីសប្បុរសជននៅការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកបូទុមសាគរ

លោក សេង សុធី អនុប្រធានមន្ទីរ តំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលបរិក្ខារួមមានអំពូលប្រើថាមពលព្រះអាទិត្យ(LED Solar)ចំនួន៤២ឈុតពីឯ.ឧ. សន សុផល អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចតាមរយៈលោក ពៅ ចាន់ថន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្រុកបូទុមសាគរ រួមនិងថវិកាផ្ទាល់ខ្លួនរបស់លោក ពៅ ចាន់ថន និងក្រុមគ្រួសារផ្ទាល់ ជូនដល់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកបូទុមសាគរ ដើម្បីបែងចែកតាមគ្រឹះស្ថានសិក្សាក្នុងស្រុកបូទុមសាគរ ក៏ដូចគ្រឹះស្ថាននានាក្នុងខេត្តកោះកុង និងមួយចំណែកសម្រាប់កែលម្អបរិស្ថានសាលាបឋមសិក្សា ទីរួមខេត្តផងដែរ។ថ្លែងក្នុងឱកាសនោះ តាងនាមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជួសមុខឲ្យការិ.អយក នៃរដ្ឋបាលស្រុក លោកនាយកនាយិកាគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកបូទុមសាគរ លោកអនុប្រធានមន្ទីរកោតសរសើរ វាយតម្លៃខ្ពស់ចំពោះទឹកចិត្តថ្លៃថ្លា និងសូមថ្លែងអំណរ គុណ យ៉ាងផលជ្រាលជ្រៅជូនដល់សប្បុរសជនមានឯ.ឧ សន សុផល អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងលោកពៅ ចាន់ថន ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ស្រុកបូទុមសាគរ ជាពន្លឹក។ជាចុងក្រោយ លោក សេង សុធី ថ្លែងគោរពជូនពរដល់ឯ.ឧសន សុផល និង លោកពៅ ចាន់ថន ព្រម ទាំងក្រុមគ្រួសារ មានសុខភាពល្អ បវរសួស្តីជានិច្ចនិរន្តន៍។(អត្ថបទ ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង