រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ចុះពង្រឹងការងារ និងផ្តល់បទពិសោធន៍លើកិច្ចការប៉ុស្តិ៍នគររដ្ឋបាលឃុំជីខលើ

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ដោយមានការអនុញ្ញាតិពីលោកអធិការក្រុមការងារអធិការដ្ឋាន បានចុះពង្រឹងការងារ និងផ្តល់បទពិសោធន៍លើកិច្ចការប៉ុស្តិ៍នគររដ្ឋបាលឃុំជីខលើ ផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចដល់ប្រជាការពារ និងពន្យល់បន្ថែមអំពីការងារមួយចំនួនទាក់ទងនគរបាល និងសហគមន៍ ត្រួតពិនិត្យម៉ូតូ និងសម្ភារផ្សេងៗត្រួតពិនិត្យបញ្ជីវត្តមាន សៀវភៅចំណូលចំណាយ ណែនាំការចុះបញ្ជីសៀវភៅផ្លាស់ចេញផ្លាស់ចូលរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ដោយមានការចូលរួមពីកម្លាំងប៉ុស្តិ៍ ​០៦នាក់ មេក្រុមប្រជាការពារទាំង ៤ភូមិ ក្នុងនោះក្រុមការងារតំណាងលោកអធិការក៏បានផ្តល់លិខិតសរសើរជូនមន្ត្រីដែលមានស្នាដៃចំនួន ០២នាក់ ប្រចាំឆ្នាំ២០១៩ផងដែរ។

អត្ថបទទាក់ទង