រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង បើកកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២១

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃសុក្រ ៩ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិកគ.ក.ស.កស្រុកកោះកុងសរុបចំនួន ១៤នាក់ ស្រី ០៦នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

ទន្ទឹមជាមួយគ្នានោះ លោកស្រីប្រធាន បានណែនាំដល់សមាជិកគ.ក.ស.ក ជាពិសេសគ.ក.ន.ក ឃុំទាំងបួន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយពីការការពារ ទប់ស្កាត់នឹងជំងឺកូវីដ-១៩ ដោយចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងតាមដានរាល់សកម្មភាពចេញ ចូលរបស់ប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំនោះមានរបៀបវារៈដូចខាងក្រោម៖
១.ចុះឈ្មោះអ្នកចូលរួម
២.បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុម អនុម័តរបៀបវារៈ
៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុប្រជុំប្រចាំខែធ្នូ
៤.របាយការណ៏តាមការិយាល័យ និងឃុំ ប្រចាំខែមករា ឆ្នាំ២០២១
៥.បញ្ហាប្រឈម និងដំណោះស្រាយ
៦.ផែនការសកម្មភាពបន្ត
៧.បូកសរុប និងបិទកិច្ចប្រជុំ

អត្ថបទទាក់ទង