រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ចំនួន ១៥០ គ្រួសារ នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បាននាំយកអំណោយមកចែក ជូនប្រជាពលរដ្ឋខ្វះខាត និងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ចំនួនប្រមាណ ១៥០ គ្រួសារ ស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងឱកាសនេះដែរ លោក សុខ សុទ្ធី បានលើកឡើងថា ស្របពេលដែលជំងឺកូវីដ- ១៩ កំពុងរីករាលដាលក្នុងពិភពលោក ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមម្លប់សន្តិភាព ជាប្រទេសមួយដែលពិភពលោកទទួលស្គាល់ថា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ១ ដែលប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩ បានល្អជាងគេ។ ទន្ទឹមនឹងនេះដែរ លោកក៏បាន ផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋ បន្តសហការជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត។

អំណោយដែលរដ្ឋបាលខេត្តកោះកុង យកមកចែកជូនប្រជាពលរដ្ឋនាថ្ងៃនេះ គឺបានការចូលរួមឧបត្ថម្ភពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈសមាគមអតីតកម្មសិក្សាការី កម្ពុជា-កូរ៉េ (៦CAMKAA) មានដូចជាអង្ករ៣តោន៧៥០គីឡូក្រាម មី១៥០កេសធំ ត្រីងៀត៩០គីឡូក្រាម ស្ករត្នោត១៥០គីឡូក្រាម ម៉ាស់១៥០ប្រអប់ស្មើនឹង៧៥០០ម៉ាស សាប៊ូដុំprotex ១៥០ប្រអប់ស្មើនឹង៦០០ដុំ និងប្រដាប់បាញ់អាកុល១៥០ដប៕

អត្ថបទទាក់ទង