រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ នៅព្រែកខ្សាច់ ស្រុកគិរីសាគរ

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ នៅព្រែកខ្សាច់ ស្រុកគិរីសាគរ។

លោកអភិបាលរងខេត្ត បានលើកឡើងថាថ្ងៃនេះខ្ញុំមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង ដែលមានឱកាសបានជួបសំណេះ សំណាលជាមួយ លោកគ្រូ-អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ទាំងអស់នៅទីនេះ។ ជាបឋមខ្ញុំក៏សូមពាំនាំនូវការសួរសុខទុក្ខ ពី ឯកឧត្តម លោកឧកញ៉ា និងលោក ជំទាវ ព្រមទាំងក្តីនឹករលឹកពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោកគ្រូ-អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនជនរួមជាតិទាំងអស់។ ទោះបីជា សម្តេច មិនបានមកជួប ដោយផ្ទាល់ប៉ុន្តែ សម្តេចតែងតែ នឹករលឹក និង គិតគូរពីសុខទុក្ខបងប្អូនកូនក្មួយ គ្រប់ពេលវេលា ថ្ងៃនេះដែរ ខ្ញុំបាទ តំណាងអោយ ឯកឧត្តម លោកឧកញ៉ា លី យ៉ុងផាត់ និង លោកជំទាវ គឹម ហ៊ាង អគ្គនាយក ក្រុមហ៊ុន កោះកុង អេស អ៊ុត គីរីសាគរ សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស ជាពិសេស ចំពោះបងប្អូនប្រជាពលរដ្ឋ នៅទីនេះដែលបានសហការយ៉ាងល្អ ជាមួយក្រុមហ៊ុន ដើម្បីអភិវឌ្ឍន៍ ភូមិ ឃុំ របស់យើងឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ។ បើគ្មានការចូលរួមពីសំណាក់បងប្អូនទាំងអស់ទេ ការអភិវឌ្ឍន៍ក៏មិនអាចទទួលបានជោគជ័យនោះដែរ។ ដូចបងប្អូនទាំងអស់គ្នា បានដឹងស្រាប់ហើយថា ឃុំ ព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង របស់យើងនេះ កាលពីមុនជាតំបន់ ដាច់ ស្រយាល មណ្ឌលសុខភាព គ្មានផ្លូវគមនាគមន៍ គ្មានសាលារៀន និងគ្មានមណ្ឌលសុខភាព។ ប៉ុន្តែបច្ចុប្បន្នយើងមាន ហេដ្ឋារចនាសម្ព័ន្ធទាំងនេះបណ្តើរៗហើយ។ ចំណែក ជីវភាពរបស់បងប្អូនក៏កាន់តែធូរធាជាលំដាប់ក្រោមការដឹកនាំ របស់រាជរដ្ឋា ភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕

អត្ថបទទាក់ទង