រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះកាពិ បន្តតាមដានពលករមកពីប្រទេសថៃ…

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ នៅថ្ងៃច័ន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ អាជ្ញាធរឃុំ លោក អ៊ឹង គី ក្រុមប្រឹក្សាឃុំកោះកាពិ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ និងអាជ្ញាធរភូមិសហការជាមួយកងទ័ពជើងទឹកមូលដ្ឋានសមុទ្រឈរជើងចំណុចឡាំដាំ និងកម្លាំងនគរបាលការពារព្រំដែនទឹកប្រចាំការចំណុចឡាំដាំ បានចុះសួរសុខ និងបន្តតាមដានប្រជាពលរដ្ឋចំណូលស្រុក ពិសេសពលករមកពីប្រទេសថៃ។ ជាលទ្ធផលពុំមានប្រជាពលរដ្ឋចំណូលស្រុក និងពុំមានពលករមកពីប្រទេសថៃចូលមកក្នុងមូលដ្ឋានឃុំទេ។

ប្រភព: សន សេង

អត្ថបទទាក់ទង