រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន០២គ្រួសារ ដែលរងគ្រោះដោយអគ្គីសភ័យឆេះចំការអំពៅ

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា តំណាងលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា បាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន០២គ្រួសារ ដែលរងគ្រោះដោយអគ្គីសភ័យឆេះចំការអំពៅអស់ចំនួន០៣ហិចតា និង០១គ្រួសារទៀតរងគ្រោះដោយខ្យល់កន្ទ្រាក់ប៉ើងដំបូលផ្ទះកាលពីថ្ងៃទី០៩ ខែមករា ស្ថិតនៅភូមិចាំយាម (ចំណុចកោះលយលើ) ក្នុងឃុំប៉ាក់ខ្លង ។
អំណោយដែលអនុសាខាប្រគល់ជូនក្នុង១គ្រួសារទទួលបាន អង្ករ៥០គ.ក មី០១កេស ត្រីខ០១ឡូ ទឹកត្រី០២ដប ទឹកស៊ីអ៊ីវ០២ដប ស្កសរ០២គ.ក ប៊ីចេង០១កញ្ចប់ តែ០២កញ្ចប់ ទឹកសុទ្ធ០៣យួរ និងថវិកាអនុសាខា ១០០.០០០រៀល ថវិកាឃុំប៉ាក់ខ្លង ១០០.០០០រៀល សរុបអស់ថវិកា៤០០.០០០រៀល៕

អត្ថបទទាក់ទង