រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុង រៀបចំកិច្ចប្រជុំត្រៀមលក្ខណៈក្នុងការចូលរួមសន្និសីទសារព័ត៌មានក្រោមប្រធានបទស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកោះកុង”

លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំលក្ខណៈក្នុងការចូលរួមសន្និសីទសារព័ត៌មានក្រោមប្រធានបទស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកោះកុង” ដែលមានភាពលេចធ្លោ ឆ្នើមចំនួនមួយ ដែលជ្រើសរើសផ្ទាល់ដោយរដ្ឋបាលខេត្ត។ សន្និសីទសារព័ត៌មាននេះ គឺមានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផលដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែង បំពេញការងារសម្រេចបានក្នុងកិច្ចរក្សាបាននូវការជឿទុកចិត្ត ចូលរួម និងគាំទ្រទាំងស្រុងលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៩៖៣០ នាទីព្រឹក នៅសាលសេរីភាព ជាន់ផ្ទាល់ដី ទីស្តីការគណៈរដ្ឋមន្ត្រី ។

សមាសភាពចូលរួមមាន ៖ លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោក លោកមេឃុំទាំងបួនឃុំ


ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១៣ កើត ខែមាឃ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១

អត្ថបទទាក់ទង