រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ទទួលស្វាគមន៍អង្គការ ស៊ីប៊ែន កម្ពុជា

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃអង្គារ ១៣ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាល តំណាងលោកអភិបាលស្រុកកោះកុង ទទួលស្វាគមន៍អង្គការ ស៊ីប៊ែន កម្ពុជា ដើម្បីជជែកពិភាក្សាការអប់រំសុខភាព អនាម័យ ដើម្បីលើកកម្ពស់វិស័យអប់រំសុខភាព អនាម័យ និងជីវភាពរបស់ប្រជាជនក្នុងសហគមន៍ដោយអង្គការ ស៊ីប៊ែន កម្ពុជា តាមរយៈ ព្រះវិហារមហាចម្រូតកោះស្រឡៅ ដែលស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង