រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការចុះបិទផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs) នៅស្រុកបូទុមសាគរ និងស្រុកកោះកុង ខេត្តកោះកុង ក្រុមការងារគណនេយ្យភាពសង្គមខេត្តកោះកុង បានសហការជាមួយមន្រ្តីបង្គោលគណនេយ្យភាពសង្គមថ្នាក់ស្រុក ចុះបិទផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs) នៅអង្គភាពផ្តល់សេវា (រដ្ឋបាលឃុំ/សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) មួយចំនួននៅស្រុកបូទុមសាគរ និងស្រុកកោះកុង

ការចុះបិទផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs) នៅស្រុកបូទុមសាគរ និងស្រុកកោះកុង ខេត្តកោះកុង ក្រុមការងារគណនេយ្យភាពសង្គមខេត្តកោះកុង បានសហការជាមួយមន្រ្តីបង្គោលគណនេយ្យភាពសង្គមថ្នាក់ស្រុក ចុះបិទផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs) នៅអង្គភាពផ្តល់សេវា (រដ្ឋបាលឃុំ/សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) មួយចំនួននៅស្រុកបូទុមសាគរ និងស្រុកកោះកុង ខេត្តកោះកុង។ យោងតាមវដ្តនៃការអនុវត្តការងារគណនេយ្យភាពសង្គម ក្នុងអំឡុងខែមករា ដល់ខែមីនា គឺជាដំណាក់កាលទី១នៃការចុះបិទផ្សព្វផ្សាយផ្ទាំង I4Cs និងបិទទិន្នន័យ Post On នៅលើផ្ទាំង I4Cs សម្រាប់ឳ្យប្រជាពលរដ្ឋបានស្វែងយល់ពីសិទ្ធក្នុងការមកទទួលសេវា និងថវិកាទាំងចំណូល ចំណាយប្រចាំឆ្នាំរបស់រដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលជាការឆ្លុះបញ្ចាំងពីគណនេយ្យភាព និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងាររបស់រដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព។ សូមបញ្ចាក់ថាខេត្តកោះកុងមានឃុំ សង្កាត់ ចំនួន២៩ សាលាបឋមសិក្សា ចំនួន១០៥ និងមណ្ឌលសុខភាព ចំនួន ១៣ នឹងត្រូវបិទផ្សព្វផ្សាយផ្ទាំងព័ត៌មានសម្រាប់ប្រជាពលរដ្ឋ សម្រាប់ឆ្នាំ២០២១។

អត្ថបទទាក់ទង