រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បុណ្យមាឃបូជា

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១
ថ្ងៃនេះ «ពិធីបុណ្យមាឃបូជា (Meak Bochea)»
«««»»»
មន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានសហការជាមួយ រដ្ឋបាលក្រុងខេមរភូមិន្ទ និងសាលាគណនៃគណៈធម្មយុត្តិកនិកាយ បានរៀបចំពិធីដង្ហែមាឃបូជា ដែលមានការអញ្ជើញចូលរួមជាអធិបតីដង្ហែដោយ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ អភិបាលខេត្ត ព្រមទាំងមានអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត ពុទ្ធបរិស័ទ យុវជន ស.ស.យ.ក និងសិស្សានុសិស្ស ពិធីនេះបានប្រារព្ធឡើងនៅវត្តទេពនិមិត្ត ហៅវត្តថ្មី ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តោះកុង។

អត្ថបទទាក់ទង