រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចែកប័ណ្ណសរសើរ ដល់សិស្សរៀនពូកែជាប់ចំណាត់ថ្នាក់លេខ១ លេខ២​ លេខ៣​ ចំនួន ៨២ នាក់​ នៃវិទ្យាល័យកោះកុង បានទទួលប័ណ្ណសសើរ​ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចែកប័ណ្ណសរសើរ ដល់សិស្សរៀនពូកែជាប់ចំណាត់ថ្នាក់លេខ១ លេខ២​ លេខ៣​ ចំនួន ៨២ នាក់​ នៃវិទ្យាល័យកោះកុង បានទទួលប័ណ្ណសសើរ​ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង។

ក្នុងឱកាសនោះដែរ លោកអភិបាលជំទាវអភិបាលខេត្ត បានលើកឡើងថា ក្មួយៗពិតជាកូនល្អ មិត្តល្អ និងសិស្សល្អ ដែលបានខិតខំរៀនសូត្ររហូត ដល់បានទទួលជោគជ័យ ដល់ពេលនេះ ពិតជាមោទភាពបំផុតសម្រាប់ឪពុក ម្តាយ និងក្រុមគ្រួសារ សូមក្មួយៗខិតខំបន្តទៀត ដើម្បីក្លាយជាកូនល្អ ពលរដ្ឋល្អ ជាមួយគ្នានេះក្មួយៗត្រូវចូលរួមគោរពនូវវិធានការ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ ពីព្រោះសព្វថ្ងៃជំងឺនេះកំពុងរីករាលដាលខ្លាំងទាំងក្នុងសកលលោក ហើយនៅក្នុងប្រទេសរបស់យើងក៏រីករាលដាលខ្លាំងផងដែរ ជាមួយគ្នានេះផងដែរ សូមអរគុណដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង និងបង្រៀនសិស្សានុសិស្ស បានល្អប្រសើរផងដែរ៕

អត្ថបទទាក់ទង