រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំ អញ្ជើញចុះពិនិត្យមើលស្ថានភាព ព្រមទាំងសួរសុខទុក្ខដល់កងកម្លាំង នៅតាមបណ្តាយព្រំដែន វរៈសេនាតូចប៉ុស្តិ៍នគរបាលព្រំដែនគោកលេខ៨២៧ ពយ១៩៩ និងគីរីវង្ស

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំមន្រ្តីរាជការនៃរដ្ឋបាលខេត្តកោះកុង អញ្ជើញចុះពិនិត្យមើលស្ថានភាព ព្រមទាំងសួរសុខទុក្ខដល់កងកម្លាំង នៅតាមបណ្តាយព្រំដែន វរៈសេនាតូចប៉ុស្តិ៍នគរបាលព្រំដែនគោកលេខ៨២៧ ពយ១៩៩ និងគីរីវង្ស ស្រុកមណ្ឌលសីមា នៅក្នុងនោះផងដែរលោកជំទាវក៏បាននាំយកនូវអង្ករ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនយកទៅផ្តល់ជូនកម្លាំងឈរជើងនៅចំណុចខាងលើនេះផងដែរ។

ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត បានធ្វើការផ្តាំផ្ញើ និងណែនាំឱ្យកងកម្លាំងយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងចូលរួមល្បាតនៅតាមបណ្តោយព្រំដែន ដើម្បីឃ្លាំមើលក្រែងមានពលករខ្មែរចំណាកស្រុកពីថៃ មកមកម្ពុជា ត្រូវបញ្ជូនមកឱ្យស្ថាប័នមានសមត្ថកិច្ច ដើម្បីធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលដល់សហគមន៍យើង៕

អត្ថបទទាក់ទង