រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ស្រី សូរិយា ក្រុមប្រឹក្សាឃុំ ទទួលបន្ទុកកិច្ចការនារីឃុំ,អាជ្ញាធរភូមិចម្លងគោ  បុគ្គលិកមណ្ឌលសុខភាពថ្មស ប្រជាការពារភូមិ រួមនឹងសមាជិកសសយកឃុំ សហការជាមួយបុគ្គលិកមណ្ឌលសុខភាពថ្មស បានចុះសួរសុខទុក្ខផ្តល់គ្រឿងបរិភោគ ឧបភោគ ថវិកាមួយចំនួន

27/02/2021 (3:00 pm)
...................................................
     លោកស្រី ស្រី សូរិយា ក្រុមប្រឹក្សាឃុំ ទទួលបន្ទុកកិច្ចការនារីឃុំ,អាជ្ញាធរភូមិចម្លងគោ  បុគ្គលិកមណ្ឌលសុខភាពថ្មស ប្រជាការពារភូមិ រួមនឹងសមាជិកសសយកឃុំ សហការជាមួយបុគ្គលិកមណ្ឌលសុខភាពថ្មស បានចុះសួរសុខទុក្ខផ្តល់គ្រឿងបរិភោគ ឧបភោគ ថវិកាមួយចំនួន និងជួយពិនិត្យព្យាបាលជំងឺជូន ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា គ្មានទីពឹងនឹងជំងឺប្រចាំកាយ ភូមិចម្លងគោចំនួន ០៤គ្រួសារ ដូចមានរាយនាមខាងក្រោម
១.លោកយាយ ហេង ឪ អាយុ ៨៦ឆ្នាំ ជរា ពិការភ្នែក និងជំងឺប្រចាំកាយ
២.លោកយាយ គឹម សៀម អាយុ ៨៣ឆ្នាំ ជរាគ្មានទីពឹង និងជំងឺប្រចាំកាយ រស់នៅតែម្នាក់ឯង
៣.លោកយាយ ជឺ អ៉ីវ អាយុ៧៦ ជរា និងជំងឺប្រចាំកាយ
៤.លោកយាយ ឈឹម ផុន អាយុ ៧៥ឆ្នាំ ជរា ពិកាទាំងសង្ខាង ដោយក្នុងនោះ អាជ្ញាធរភូមិបានទទួលថវិកាពីសម្បុរសជនភូមិចម្លងគោ ចំនួន ៩៥៦,០០០រៀល សម្រាប់ជួយគាត់ផងដែរ។

ប្រភព: រដ្ឋបាលស្រុកបូទុមសាគរ
.........................................
ថ្ងៃសៅរ៍ ១ រោច ខែផល្គុន ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១
February 27, 2021

អត្ថបទទាក់ទង