រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរឃុំតាតៃក្រោមបានប្រជុំផ្សព្វផ្សាយការងារមួយចំនួនរបស់ឃុំ និងទទួលស្វាគមន៍ជួបប្រជុំជាមួយឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភា នៅសាលាឃុំតាតៃក្រោម

ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម នៅថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ នាទីព្រឹក ក្រោមការដឹកនាំដោយលោក ធិន សម្បត្តិ មេឃុំតាតៃក្រោម បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយ: ១.អំពីការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០.កុម្ភៈ.២០២១ ២.អំពីមុខសញ្ញាមេខ្យល់កាប់ព្រៃទន្រ្ទានយកដីរដ្ឋដោយខុសច្បាប់ ៣.អំពីការអភិវឌ្ឍន៍អ្វីមួយគឺស្ថិតនៅតំបន់ស្របច្បាប់ និង៤.អំពីការត្រៀមខ្លួនចូលរួមកិច្ចពិភាក្សាជាមួយឯកឧត្តមសមាជិកព្រឹទ្ធសភា។ និងនៅថ្ងៃនេះដដែល វេលាម៉ោង២ៈ០០រសៀល ក្រុមប្រឹក្សាឃុំ រដ្ឋបាលឃុំ មេភូមិ អនុភូមិទាំងពីរភូមិ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ បានូលរមប្រជុំពិភាក្សា និងសំណេះសំណាលជាមួយឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភា ឯកឧត្តម ដួង សាវឿន សមាជិកក្រុមប្រឹក្សាខេត្ត លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក លោក ជា សូវី អភិបាលស្រុកកោះកុង និងនាយករដ្ឋបាលស្រុកកោះកុង។ ក្នុងគោលបំណងផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ៧ចំណុច របស់រាជរដ្ឋាភិបាលទើបសម្រេចថ្មីៗនេះ និងត្រៀមលក្ខណៈនាពេលបោះឆ្នោតអាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ ខាងមុខនេះ។

ប្រភព: សន សេង

អត្ថបទទាក់ទង