ព្រឹកនេះ លោក ជេត វុទ្ធី ប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកថវិកាសិស្សអាហារូបករណ៍ក្រីក្រជុំទី១ផ្នែកមធ្យមសិក្សានៅសាលប្រជុំ(សាលកាមីន)វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក សំ វីរៈ ប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន លោក លោកស្រីជាប្រធាន សមាជិកគណៈកម្មការគ្រប់គ្រងអាហារូបករណ៍មូលដ្ឋាន សិស្សានុសិស្សក្រីក្រថ្នាក់ទី ៧ដល់ទី ១២ និងអាណាព្យាបាលសិស្ស សរុបរួមប្រមាណ ១៥០នាក់ ។ គួររំឭកផងដែរថា ឆ្នាំសិក្សា ២០២០-២០២១នេះ សម្រាប់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុងមានសិស្សទទួលបានអាហារូបករណ៍ក្រីក្រសរុប ១៤៧នាក់ ស្រី ៨៨នាក់ ក្នុងនោះផ្នែកបឋមភូមិថ្នាក់ទី៧ ដល់៩ មានចំនួន ៨០នាក់ ស្រី ៤៨នាក់ ផ្នែកទុតិយភូមិថ្នាក់ទី១០ ដល់១២ មានចំនួន ៦៧នាក់ ស្រី ៤០នាក់។ ថវិកាដែលសិស្សម្នាក់ៗត្រូវទទួលបានក្នុងជុំទី១នេះ ផ្នែកបឋមភូមិ គឺ ៨០ ០០០រៀល (ថវិកាត្រូវទទួលបានមួយឆ្នាំសិក្សាគឺ ២៤០ ០០០រៀល ក្នុងសិស្សក្រីក្រម្នាក់) ផ្នែកទុតិយភូមិ គឺ ១២០ ០០០រៀល (ថវិកាត្រូវទទួួលបានមួយឆ្នាំសិក្សាគឺ ៣៦០ ០០០រៀល ក្នុងសិស្សក្រីក្រម្នាក់)។ថ្លែងក្នុងឱកាសនេះ គណៈអធិបតីបានផ្ដាំផ្ញើប្អូនៗ ក្មួយៗសិស្សានុសិស្សដែលទទួលបានអាហារូបករណ៍នាឱកាសនេះ ត្រូវខិតខំរៀនសូត្រ ប្រតិបត្តិខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារ សហគមន៍ ក៏ដូចជាសង្គមជាតិនាអនាគត មួយវិញទៀតត្រូវប្រើប្រាស់ថវិកានេះបម្រើឱ្យការសិក្សាជាក់ស្ដែង នេះជាគោលបំណងរបស់រាជរដ្ឋាភិបាលដែលផ្ដល់ជូននូវថវិកាថ្វីដ្បិតតែមិនច្រើនប៉ុន្តែអាចជួយសម្រាលទុក្ខលំបាកក្នុងការសិក្សារបស់ប្អូនៗ ក្មួយៗក៏ដូចជាក្រុមគ្រួសារបានមួយចំណែកតូចផងដែរ។(អត្ថបទ ៖ ហង់ សុវណ្ណ)
កម្មវិធីបើកអាហារូបករណ៍ជូនសិស្សក្រីក្រមធ្យមសិក្សាជុំទី១ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង
- 476
- ដោយ មន្ទីរអប់រំ យុវជន និងកីឡា
អត្ថបទទាក់ទង
-
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក កុក សំអ៊ាន ប្រធានស្ដីទីការិយាល័យ ដ.ន.ស.ភ. អញ្ជើញចូលរួមសន្និសីទព័ត៌មាន ស្ដីពីការផ្ដល់សេវាសាធារណៈ ការគ្រប់គ្រងសេវាសាធារណៈ ការគ្រប់គ្រងដីធ្លី
- 476
- ដោយ រដ្ឋបាលស្រុកស្រែអំបិល
-
កម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលឃុំត្រពាំងរូង បានចុះល្បាត សួរសុខទុក្ខប្រជាពលរដ្ឋ និងបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីត្រៀមអនុវត្តន៍ តួនាទី ភារកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងមានផែនការទប់ស្កាត់បានទាន់ពេលវេលា
- 476
- ដោយ រដ្ឋបាលស្រុកកោះកុង
-
លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារសម្រេចបានត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្តត្រី មាសទី២
- 476
- ដោយ រដ្ឋបាលស្រុកកោះកុង
-
លោក ជីម នីន មន្រ្តីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុកមណ្ឌលសីមា បានចូលរួមជាមួយ ក្រុមការងារនៃមន្ទីរ ទេស ចរណ៍ខេត្តកោះកុង ចុះសម្ភាសន៍កម្រងសំនួរ ស្តីពីការ សិក្សាកំលាំងពលកម្ម និងការបណ្តុះបណ្តាលក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលស្ថិតក្នុងស្រុកមណ្ឌលសីមា
- 476
- ដោយ រដ្ឋបាលស្រុកមណ្ឌលសីមា
-
លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងសេវាសាធារណៈ ការគ្រប់គ្រងដីធ្លី និងវិវាទដីធ្លីមួយចំនួន នៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង
- 476
- ដោយ ហេង គីមឆន
-
លោក សាញ់ មុនីរ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១លាន រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤
- 476
- ដោយ ហេង គីមឆន
-
បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ “ច្រកចេញ-ចូលតែមួយ” ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសូមបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ រួមមាន៖ (១).ក្រុមហ៊ុន ខេអិលភី.ធី ត្រេនស្ទ័រថេសិន ឯក ស្ថិតនៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (២).ក្រុមហ៊ុន ហ្វូងហ៊ូ អ៊ិនធើណេសិនណល អេសអ៊ីហ្សេត ឯក ស្ថិតនៅស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង និង (៣). ក្រុមហ៊ុន កោះកុង ចេជាង អេសអ៊ីហ្សេត ឯ.ក ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង
- 476
- ដោយ ហេង គីមឆន
-
កិច្ចប្រជុំគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តកោះកុង ស្ដីពីវឌ្ឍនភាពកាងារសម្រេចបានត្រីមាសទី១ និងលើកទិដៅអនុវត្តបន្តត្រីមាសទី២
- 476
- ដោយ មន្ទីរធម្មការ និងសាសនា
-
លោកស្រី សុខ សុធាវី សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ៤០ម៉ឺន រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤
- 476
- ដោយ ហេង គីមឆន
-
លោក ហេង ចំរើន ម្ចាស់អាហារដ្ឋាន សូ យ៉ាំ បរិច្ចាគថវិកាចំនួន ១០ម៉ឺន រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤
- 476
- ដោយ ហេង គីមឆន