រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីនៃរដ្ឋបាលក្រុងខេមរភូមិន្ទបានទទួលចាក់វ៉ាក់សាំង Sinopharm លើកទី១ ដើម្បីការពារជំងឺកូវីដ-១៩

ថ្ងៃអាទិត្យ ៩ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១: លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ រួមជាមួយ លោក លោកស្រី ក្រុមប្រឹក្សាក្រុង, គណៈអភិបាលក្រុង , នាយក- នាយករងរដ្ឋបាលសាលាក្រុង , ប្រធាន-អនុប្រធានការិយាល័យជំនាញចំណុះសាលាក្រុង, ក្រុមប្រឹក្សាសង្កាត់ទាំង៣, ស្មៀនសង្កាត់ទាំង៣, មេភូមិ និងអនុភូមិ និងសមាជិកភូមិទាំង១១ ព្រមទាំងមន្រ្តីរាជការ នៃរដ្ឋបាលក្រុងខេមរភូមិន្ទទាំងអស់ (ដែលមានអាយុ ៦០ឆ្នាំចុះក្រោម) បានទទួលការចាក់វ៉ាក់សាំង Sinopharm លើកទី១ ការពារកូវីដ១៩ រួចហើយ នៅមន្ទីរពេទ្យខេត្តកោះកុង។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា នៃរដ្ឋបាលក្រុងខេមរភូមិន្ទ សូមសម្តែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាល កម្ពុជា ! អរគុណសម្តេចតេជោ , ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំខេត្ត ដែលផ្តល់ការចាក់វ៉ាក់សាំងដល់យើងខ្ញុំទាំងអស់គ្នា ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង