រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម បានដឹកនាំកម្លាំងចុះតាមដាន និងវាស់កម្តៅជនជាតិខ្មែរ និងជនជាតិចិន ចំនួន ០៩នាក់…

ស្រុកកោះកុង: ឃុំតាតៃក្រោម ថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១ លោក ធិន សម្បត្តិ បានដឹកនាំកម្លាំងរួមមាន ជំទប់ទី២ឃុំ ប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម ប៉ុស្តិ៍សុខភាពឃុំតាតៃក្រោម បានចុះត្រួតពិនិត្យតាមដានសុខភាព និងវាស់កំដៅ លើជនជាតិខ្មែរ និងជនជាតិចិន ចំនួន ០៩ នាក់ ស្រី ០៥ នាក់ ដែលកំពុងធ្វើចត្តាឡីស័ក ដាក់នៅដាច់ដោយឡែក រយ:ពេល ១៤ថ្ងៃ នៅរីសតហ្សាហ្គា ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។ ក្រោយពីវាស់កំដៅរួចហើយ លោកមេឃុំ និងគ្រូពេទ្យបានណែនាំអោយពួកគាត់អនាម័យខ្ពស់ ពាក់ម៉ាស់លាងដៃ និងអាកល់ជាប្រចាំ ហាមចេញចូលទៅណាមកណា ក្នុងរយ:ពេលធ្វើចត្តាលីស័កនេះ ។

ប្រភព: សន សេង

អត្ថបទទាក់ទង