រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តសកម្មភាពការងារថែទាំ និងជួសជុល

សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងដូចខាងក្រោម៖

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ចន្លោះគ.ម ៧២+០០០ - គ.ម ៨៧+០០០

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ ( វិថី សាយ ភូថង )  សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2   ត្រង់ ចន្លោះគ.ម ២១+០០០ - គ.ម ២២+០០០

⁃ បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨-៥ សកម្មភាពកៀ កិន បង្ហាប់ស្រទាប់ថ្មម៉ិច ចាប់ពីគ.ម ១៣+៤២០ - គ.ម ១៣+៥៥០ ។

សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕
By : #DPWTKK

អត្ថបទទាក់ទង