រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឧបត្ថម្ភថវិកាមួយចំនួន នឹងការលើកទឹកចិត្តដល់កង័កម្លាំងដែលការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងស្រុកគិរីសាគរ

នៅថ្ងៃអង្គារ២កើត ខែ ពិសាខ ឆ្នាំ ជូត
ទោសក័ ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃ ទី ១៣ ខែ មេសា ឆ្នាំ ២០២១
លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ នឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានឧបត្ថម្ភថវិកាដល់កម្លាំងអធិការដ្ឋានចំនួន ១,០០០,០០០រៀល នឹងកម្លាំងកង័រាជអាវុធហត្ថចំនួន ១,០០០,០០០រៀល នឹងទឹកសុទ្ធមួយចំនួន ជាការលើកទឹកចិត្ត នឹងជាការឩបត្ថម្ភចំណាយផ្សេងៗក្នុងការប្រតិបត្តិលើការងារការពារបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវ ប្រកដដោយសុវត្ថិភាពក្នុងមូលដ្ឋាន ។

អត្ថបទទាក់ទង