រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកិត្តិយស គណៈកម្មាធិការសាខា/អនុសាខា ក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត យុវជនទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមគោរពជូននូវសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនា គ្រប់ប្រការ ជូន លោកជំទាវ​ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា

ស្ថិតក្នុងបរិយាកាសប្រកបដោយ បីតិសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ គណៈកិត្តិយស គណៈកម្មាធិការសាខា/អនុសាខា ក្រុមប្រតិបត្តសាខា អ្នកស្ម័គ្រចិត្ត យុវជនទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមគោរពជូននូវសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនា គ្រប់ប្រការ ជូន លោកជំទាវ​ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួនក្លៀវក្លា បញ្ញាភ្លឺថ្លាឈ្លាសវៃ មានជន្មាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ និងរួមចំណែកដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបានជោគជ័យថ្មីៗថែមទៀតគួរជាទីមោទកភាពតរៀងទៅ។

ស្ថិតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ព្រះនាម មណ្ឌាទេវី សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារ ជាទីស្រឡាញ់ បានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង