រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខឹម ភុនសុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំក្រុមការងារសុខភាពឃុំ ចុះពិនិត្យ និងវាស់កម្តៅប្រជាពលរដ្ឋ នៅភូមិដីទំនាប

ស្រុកកោះកុង: រដ្ឋបាលឃុំត្រពាំងរួង នៅថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២១ តាមការចង្អុលបង្ហាញរបស់លោកអភិបាលស្រុក លោក ខឹម ភុនសុវណ្ណ សមាជិកក្រុមប្រឹក្សា ឃុំត្រពាំងរូង បានដឹកនាំកម្លាំងរួមមាន ប៉ុស្តិ៍រដ្ឋបាល មេភូមិដីទំនាប ប្រជាការពារ និងសហការជាមួយ គ្រូពេទ្យមណ្ឌលសុខភាព ចុះពិនិត្យ វាស់កំដៅប្រជាពលរដ្ឋ ០១ នាក់ ឈ្មោះ កែវ វុទ្ធី ភេទ ប្រុស អាយុ ២១ ឆ្នាំ កំដៅ ៣៦.៤ មកពីស្រុកព្រៃនប់ ខេត្តព្រះសីហនុ វាស់លើកទី១ នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ប្រភព: សន សេង

អត្ថបទទាក់ទង