រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គិត នី ជំទប់ ទី២ឃុំតាតៃក្រោម បានដឹកនាំក្រុមការងារសុខភាពឃុំ ចុះពិនិត្យ និងវាស់កម្តៅប្រជាពលរដ្ឋ ដែលមកធ្វើផ្លូវនៅឃុំតាតៃក្រោម

ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម ថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ លោក គិត នី ជំទប់ទី ២ ឃុំ បានដឹកនាំក្រុមការងារសុខភាពឃុំរួមមាន: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន ០១នាក់ និងមន្ត្រីប៉ុស្តិ៍សុខភាពចំនួន ០១នាក់ ចុះពិនិត្យ និងវាស់កំដៅប្រជាពលរដ្ឋឈ្មោះ ម៉ោល សម្ភស្ស ភេទ ប្រុស អាយុ ២៥ឆ្នាំ ជាមេការ តំណាងអោយកម្មករទាំង ១៧នាក់ ស្រី ០២នាក់ មកពីភូមិទី៦ សង្កាត់ទី៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដើម្បីងាយស្រួលរដ្ឋបាលឃុំអោយពួកគាត់សំរាកនៅសាលារៀន ហើយអ្នកមួយចំនួនទៀតដេកក្នុងឡានចាំសម្ភារះ ព្រមទាំងណែនាំគោរពអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងវិធានការ ៣ ៣ការពារ ។

ប្រភព: សន សេង

អត្ថបទទាក់ទង