រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់តាំង លោក សាង ស៊ីណេត អភិបាលរងស្រុក និងជាប្រធានក្រុមការងារស្រាវជ្រាវ កូវីត19 ដឹកនាំក្រុមការងារថ្នាក់ស្រុក និងសហការចូលរួមពីលោកអធិការរងទទួលបន្ទុកការងារសណ្ដាប់ធ្នាប់និងសន្តិសុខសង្គម មណ្ឌលសុខភាព និងអាជ្ញាធរភូមិ /ឃុំ ប៉ុស្តិ៍រដ្ឋបាលកម្លាំងប្រជាការពារភូមិទាំង 2 ឃុំ បានរកឃើញករណីវិជ្ជមានកូវី-១៩ ចំនួន៣ករណី

១៦/មិថុនា/២០២១ 

==================

ដោយមានកិច្ចការជាបន្ទាន់ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់តាំង លោក សាង ស៊ីណេតអភិបាលរងស្រុក និងជាប្រធានក្រុមការងារស្រាវជ្រាវ កូវីត19 ដឹកនាំក្រុមការងារថ្នាក់ស្រុក និងសហការចូលរួមពីលោកអធិការរងទទួលបន្ទុកការងារសណ្ដាប់ធ្នាប់និងសន្តិសុខសង្គម មណ្ឌលសុខភាព និងអាជ្ញាធរភូមិ /ឃុំ ប៉ុស្តិ៍រដ្ឋបាលកម្លាំងប្រជាការពារភូមិទាំង 2 ឃុំ បានរកឃើញករណីវិជ្ជមានកូវី-១៩ ចំនួន៣ករណី ដែលជាកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ក្នុងនោះ២ករណីរកឃើញនៅ ភូមិថ្មស ឃុំថ្មស និង១ករណីទៀត នៅភូមិតាំកន់ ឃុំកណ្តោល។

ដោយករណីបុគ្គលវិជ្ជមានទាំងពីរនាក់ខាងលើនេះបានដាក់ឱ្យសំរាកព្យាបាលនៅអាគារស្នាក់នៅគ្រូក្នុងសាលាវិទ្យាល័យថ្មសចំណែកផ្ទះ និងទីតាំងដែលមានការពាក់ព័ន្ធនៅចំណុចផែបង្គារ ត្រូវបានក្រុមការងារសម្រេចធ្វើចត្តាឡីស័ក និងបិទខ្ទប់ជាបណ្ដោះអាសន្ន។

ចំណែកបុគ្គលវិជ្ជមាន នៅឃុំកណ្តោល បានដាក់ឱ្យសំរាកព្យាបាលនៅអាគារស្នាក់នៅគ្រូក្នុងសាលាវិទ្យាល័យបូទុមសាគរ ចំណែកផ្ទះ និងទីតាំងដែលមានការពាក់ព័ន្ធនៅផ្ទះ ត្រូវបានក្រុមការងារសម្រេចធ្វើចត្តាឡីស័ក រងចាំយកសំណាកពេលក្រោយ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

======================

ថ្ងៃពុធ ៧ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១

June 16, 2021

អត្ថបទទាក់ទង