រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានសហការជាមួយនឹងមណ្ឌលសុខភាពអណ្តូងទឹក បានចុះយកសំណាកបងប្អូន អាជីវករ នៅក្នុងផ្សារអណ្តូងទឹក ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកមានវិជ្ជមានកូវីដ-១៩

09/07/2021 (8:00 am)

-------------------

រដ្ឋបាលស្រុកបូទុមសាគរ បានសហការជាមួយនឹងមណ្ឌលសុខភាពអណ្តូងទឹក បានចុះយកសំណាកបងប្អូន អាជីវករ នៅក្នុងផ្សារអណ្តូងទឹក ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកមានវិជ្ជមានកូវីដ-១៩  ដើម្បីកាត់ផ្តាច់ក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ ។

    សូមអញ្ជើញបងប្អូនអាជីវករលក់ដូរក្នុងផ្សារអណ្ដូងទឹកទាំងអស់ ចូលរួមក្នុងការធ្វើ តេស្តរកមេរោគកូវីដ -១៩ ដើម្បីការពារទាំងអស់គ្នា ប្រសិនបងប្អូន អាជីវករ ក្នុងផ្សារអណ្តូងទឹក ទាំងអស់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល និងមានចេតនាមិនចូលរួមសហការ ឬមានបំណងកិចវេស ក្នុងការរកមេរោគកូវីដ-១៩ នោះ និងទទួលការផាកពិន័យដូចខាងក្រោម ៖

 - មិនអនុញ្ញាតឳ្យបន្តលក់ដូរនៅក្នុងផ្សារអណ្តូងទឹកឡើយ

 - ទទួលការផាកពិន័យជាអន្តការណ៍ ស្របតាមវិធានសុខាភិបាល និងវិធានការរដ្ឋបាលនានា។

#បញ្ជាក់:

-ការធ្វើតេស្តនេះសម្រាប់តែបងប្អូនអាជីវករលក់ដូរក្នុងផ្សារអណ្ដូងទឹកទាំងមូល តែប៉ុណ្ណោះ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

-------------------

ថ្ងៃសុក្រ ១៥ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១

ថ្ងៃនេះ ជាថ្ងៃសីល

July 9, 2021

រុក្ខទិវា (Arbor Day)

អត្ថបទទាក់ទង