រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ ទិត អេង និងឯកឧត្តម តេង សួន ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភភេសជ្ជៈ ស្មើនឹង ១.០០០.០០០រៀល ជូនក្រុមការងារចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ នៅទីតាំងសាលាបឋមសិក្សាស្រែអំបិល

ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ទិត អេង និងឯកឧត្តម តេង សួន ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភភេសជ្ជៈ ស្មើនឹង ១.០០០.០០០រៀល ជូនក្រុមការងារចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ នៅទីតាំងសាលាបឋមសិក្សាស្រែអំបិល ដើម្បីគាំទ្រយុទ្ធនាការចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើង ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ទិត អេង និងឯកឧត្តម តេង សួន ព្រមទាំងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភពៈ វឿន រិទ្ធី

អត្ថបទទាក់ទង