រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លឹម បុក បាននាំយកថវិការបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ចំនួន ២៤.៣៣០.០០០រៀល (ម្ភៃបួនលានបីរយសាមសិបពាន់រៀលគត់) ប្រគល់ជូនរដ្ឋបាលស្រុកស្រែអំបិល

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក លឹម បុក បាននាំយកថវិការបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ចំនួន ២៤.៣៣០.០០០រៀល (ម្ភៃបួនលានបីរយសាមសិបពាន់រៀលគត់) ប្រគល់ជូនរដ្ឋបាលស្រុកស្រែអំបិល សម្រាប់ធ្វើការសាងសង់បន្ទប់ទឹក ចំនួន ៨បន្ទប់ នៅមណ្ឌលព្យាបាលវិទ្យាល័យស្រែអំបិល ស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង សម្រាប់អ្នកជំងឺកូវីដ-១៩ ប្រើប្រាស់ និងទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមនៅថ្ងៃក្រោយ។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងលោក លឹម បុក និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: ឡូ រដ្ឋា


អត្ថបទទាក់ទង