រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាល​ស្រុកកោះកុង បានប្រគល់ថ្នាំពេទ្យ ថ្នាំផ្ដាសាយជូនមណ្ឌលសុខភាពត្រពាំងរូង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី អ៊ិន សុភី​ អភិបាលរង នៃគណៈអភិបាល​ស្រុកកោះកុង តំណាងលោក ជា សូវី​ អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង បានប្រគល់ថ្នាំពេទ្យ ថ្នាំផ្ដាសាយជូនមណ្ឌលសុខភាពត្រពាំងរូងចំនួន ២០ប្រអប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រគល់ជូនសម្រាប់ព្យាបាលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃស្រុកកោះកុង ខេត្តកោះកុង​។​

អត្ថបទទាក់ទង