រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពានរង្វាន់ឆ្នាំ២០១៩ ការប្រឡងគំនូរកុមារអាស៊ី ជូនកុមារី ស៊ុន វ៉ាន់ដែត

ឆ្នាំ២០១៩ កន្លងមក តាមរយៈគណៈកម្មការជាតិយូណេស្កូកម្ពុជា បានបង្កើតឱ្យមានការគូរគំនូរកុមារនៅបឋមសិក្សា ។កុមារជាច្រើនរូបនៅតាមសាលាបឋមសិក្សាបានចូលរួមប្រកួតប្រជែងដោយសេរី ។ ក្រោយការប្រកួត គណៈកម្មការថ្នាក់ជាតិ បានសំរិតសំរាំង ជ្រើសរើសស្នាដៃរបស់កុមារដែលមានគំនិតផ្តួចផ្ដើម ដោយខ្លួនឯងមិនចំឡងពីស្នាដៃអ្នកដ៏ទៃ យកទៅចូលរួមប្រកួតប្រជែង នៅប្រទេសជប៉ុន ។ជាលទ្ធផល ខេត្តកោះកុង កុមារី ស៊ុន វ៉ាន់ដែត សិស្សថ្នាក់ទី៦ មកពីសាលាបឋមសិក្សាសម្ដេចជាស៊ីម (ឆ្នាំ សិក្សា ២០១៨-២០១៩) បានទទួលចំណាត់ថ្នាក់លេខ១ ។ប៉ុន្តសដោយសារតែបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ ទើបការប្រគល់រង្វាន់ ត្រូបានពន្យាបាលជាបន្តបន្ទាប់ ។ថ្ងៃ ទី៥ វិច្ឆិកា ឆ្នាំ ២០២១ ដោយពិនិត្យឃើញថាស្ថានភាពនៃការរីករាលដាល ជំងឺកូវីដមានការកាត់បន្ថយ ទើបតំណាងគណៈកម្មការជាតិ យូណេស្កូកម្ពុជា ដឹកនាំដោយ ឯកឧត្តម យស់ អៀង និង ក្រុមការងារបាននាំយកនូវរង្វាន់ និង លិខិតបញ្ជាក់ចំណាត់ថ្នាក់ ពីប្រទេសជប៉ុន មកប្រគល់ជូនប្អូនស្រីដោយផ្ទាល់ នៅមន្ទីរអប់រំ យុវជន និង កីឡាខេត្តកោះកុង ។ សូមបញ្ជាក់ថាកន្លងមកកុមារី ស៊ុន វ៉ាន់ដែត តែងតែទទួលបានពានង្វាន់ជាបន្តបន្ទាប់ រាល់ការប្រកួតប្រជែង គំនូរ រៀបចំឡើងដោយ ស្ថាប័ន និង អង្គការក្នុងស្រុកនានាជូនខេត្តកោះកុង ។

អត្ថបទទាក់ទង