រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង ចូលរួមកិច្ចប្រជុំវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងអាជីវកម្មខ្សាច់ស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសគិរីសាគរ ខេត្តកោះកុង (ប្រព័ន្ធវីដេអូអនឡាញ)

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងអាជីវកម្មខ្សាច់ស របស់ក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន ឯ.ក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសគិរីសាគរ (សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក) លើផ្ទៃទំហំ ១២២,៨០ ហិកតា និងផ្ទៃដីសម្រាប់ជួលជីកស្រះ ទំហំ ១,៥០ ហិកតា ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង តាមរយៈប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាព លោកជំទាវ ព្រុំ សុភី អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ។

តាងនាមរដ្ឋបាលខេត្តកោះកុង លោកអភិបាលរងខេត្ត បានឯកភាព និងធ្វើការគាំទ្រគម្រោងវិនិយោគអាជីវកម្មខ្សាច់ស នៅក្នុងភូមិសាស្ត្រស្រុកគិរីសាគរ ខេត្តកោះកុង នេះ និងមានសំណូមពរចំពោះក្រុមហ៊ុនមួយចំនួនខាងក្រោម៖
១- យកចិត្តទុកដាក់បង្កើតការងារនៅមូលដ្ឋានផ្ទាល់ និងគិតគូរឱ្យបានខ្ពស់អំពីសុវត្ថិភាពការងារ តាមរយៈការផ្តល់ឧបករណ៍បច្ចេកទេសដល់បុគ្គលិក និងធានារ៉ាប់រង (ប.ស.ស) ជាដើម
២- កាត់បន្ថយឲ្យបានអតិបរមាចំពោះផលប៉ះពាល់ធនធានធម្មជាតិ និងហានិភ័យ ក៏ដូចជា ឧប្បទហេតុនានា ដូចជា ការបាក់ច្រាំងរណ្តៅ។ល។
៣- ត្រូវគ្រប់គ្រងកាកសំណល់រឹងរាវឲ្យបានខ្ពស់ ជៀសវាងការហូរចូលប្រភពទឹក
៤- ការពារការបង្កឱ្យមានដីហុយ និងប៉ះពាល់ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ
៥- សហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីការគ្រប់គ្រងហានិភ័យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទទាក់ទង