រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសម្បទានដីសង្គមកិច្ច សម្រាប់ជូនអតីតកងកម្លាំងប្រដាប់អាវុធ គ្រួសារពលី រួមជាមួយគ្រួសារក្រីក្រគ្មានដី

ថ្ងៃព្រហស្បតិ៍០៩កើតខែមាឃ ឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១០ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ាង បុណ្ណា អនុប្រធានមន្ទីរ លោក ឡុង គឹមថា ប្រធានការិយាល័យលំនៅឋាន និងលោក សេង ថៃ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសម្បទានដីសង្គមកិច្ច សម្រាប់ជូនអតីតកងកម្លាំងប្រដាប់អាវុធ គ្រួសារពលី រួមជាមួយគ្រួសារក្រីក្រគ្មានដី ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណកម្មាធិការសមាគមន៍ ស អ ក ខេត្ត និងបាននាំយកថវិកាចំនួន២០០០ដុល្លារ ដើម្បីចូលរួមសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជនខេត្តកោះកុង។

អត្ថបទទាក់ទង