រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកថ្មបាំង ថ្លែងអំណរគុណដល់ក្រុមហ៊ុនវារីអគ្គីសនីតាតៃ ដែលបានជួយសាងសង់ផ្លូវបេតុងប្រវែង១២០ម៉ែត្រ

រដ្ឋបាលស្រុកថ្មបាំង សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនវារីអគ្គីសនីតាតៃ ដែលបានជួយសាងសង់ផ្លូវបេតុងប្រវែង១២០ម៉ែត្រ ទទឹង៦ម៉ែត្រ និងកំរាស់០.២ម៉ែត្រ នៅចំណុចចំណោទលោកយាយម៉ៅ ភូមិគរគីជ្រុំ ឃុំឬស្សីជ្រុំ។

ក្នុងឱកាសនោះដែរ រដ្ឋបាលស្រុកថ្មបាំង សូមកោតសរសើរនូវទឹកចិត្តដ៏ប្រពៃនេះ និងថ្លែងអំណរអរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លា និងការយកចិត្ដទុក្ខដាក់របស់ ក្រុមហ៊ុនវារីអគ្គីសនីតាតៃ ដែលបានជួយបរិច្ចាគ និងចូលរួមចំណែកជាមួយរដ្ឋបាលស្រុកថ្មបាំង និងសូមជូនពរក្រុមការងារទទួលបានសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចការងារ និងជួបប្រទះនូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃអង្គារ ១៣ រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង