តបតាមការចង្អុលបង្ហាញរបស់លោកជំទាវអភិបាលខេត្តកោះកុង លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំក្រុមការងារ រួមមានសមាសភាពពីមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ទីចាត់ការអន្តរវិស័យសាលាខេត្ត និងអ្នកពាក់ព័ន្ធ ជួបប្រជុំពិភាក្សាការងារ ប្រតិភូ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីភ្នាក់ងារអភិវឌ្ឍន៍អាស៊ី(ADB) លើករៀបចំគម្រោង "ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព"។
របៀបវារៈ នៃជំនួបប្រជុំ បានពិភាក្សាផ្តោតទៅ៖
-ការរៀបចំផែឡើងផលនេសាទ ចំនួន ០២ក្នុងខេត្តកោះកុង
-ការរៀបចំទីស្នាក់ការតំបន់ការពារធម្មជាតិ/ទីស្នាក់ការឧទ្យានុរក្ស ក្នុងទីតាំងគម្រោង តាមសំណើសមាសភាគគម្រោងរបស់ក្រសួងបរិស្ថាន
-ការរៀបចំអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត និងជនបង្គោលផ្នែកគាំពារបរិស្ថាន និងសុវត្ថិភាពសង្គម
ជាលទ្ធផល សម្រេចបានដូចខាងក្រោម៖
-បានកំណត់យកទីតាំងផែឡើងផលនេសាទ ចំនួន ០២ ក្នុងនោះ៖ ១.ផែនេសាទកោះខ្យង ស្ថិតនៅភូមិកោះខ្យង ឃុំជីខក្រោម ស្រុកស្រែអំបិល និង២.ផែននេសាទចំការលើ ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ
-អាជ្ញាធរខេត្ត បានណែនាំឲ្យមន្ទីរបរិស្ថានខេត្ត ពន្លឿនដំណើរការសិក្សា និងកំណត់យកទីតាំងសាងសង់ទីស្នាក់ការតំបន់ការពារធម្មជាតិ/ទីស្នាក់ការឧទ្យានុរក្ស
-ភាគីទីភ្នាក់ងារអភិវឌ្ឍន៍អាស៊ី ទទួលយកទៅពិភាក្សាបន្ថែមជាមួយក្រុមការងារបច្ចេកទេសតាក់តែងគម្រោង។
ក្នុងឱកាសនោះដែរ ក្នុងនាមរដ្ឋបាលខេត្ត លោក លឹម សាវាន់ នាយករដ្ឋបាលខេត្ត រួមជាមួយមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ បានសំដែងននូវការបេ្តជ្ញាផ្តល់ការគាំទ្រពេញទំហឹងនូវលទ្ធផល នៃការសិក្សារៀបចំគម្រោងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីភ្នាក់ងារអភិវឌ្ឍន៍អាស៊ី(ADB) និងរីករាយសហការ-អនុវត្តគម្រោង ឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល តាមការរំពឹងទុក៕
ថ្ងៃសុក្រ ៨ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល August 5, 2022