រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង បាននិមន្តនិងដឹកនាំព្រះសហការីគណ សូត្រធម៌បង្សុកូល និងចូលរួមរំលែកសេចក្តីទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសពលោក សេក សំអុល នាយករងរដ្ឋបាលខេត្តកោះកុង ដែលទទួលមរណភាពកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២

ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង បាននិមន្តនិងដឹកនាំព្រះសហការីគណ សូត្រធម៌បង្សុកូល និងចូលរួមរំលែកសេចក្តីទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសពលោក សេក សំអុល នាយករងរដ្ឋបាលខេត្តកោះកុង ដែលទទួលមរណភាពកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។

សូមអានិសង្ឃ នៃការសូត្រធម៌បង្សុកូលនេះបានទៅដល់វិញ្ញាណក្ខន្ធលោក សេក សំអុល និងបានបដិសន្ធិវិញ្ញាណក្នុងសុគតិភពក្នុងសម្បត្តិទាំងបី មាន មនុស្ស ទេវតា និងព្រះនិព្វាន ហើយក៏សូមជូនពរ លោកស្រី សំ ស៊ីណា និងក្រុមគ្រួសារបុត្តធីតា ចៅៗបានទទួលព្រះពុទ្ធពរ៤ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជារៀងរហូត ។

ថ្ងៃសៅរ៍ ៩ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ August 6, 2022

អត្ថបទទាក់ទង