រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីយ៍ត្រី វ៉ែន គ្រី អនុប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ បានអញ្ជើញសួរសុខទុក្ខ លោកវរសេនីយ៍ទោ តាក់ គឹមស៊ីយ៉េត ប្រធានមន្ទីរសម្ភារៈបច្ចេកទេស ដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីយ៍ត្រី វ៉ែន គ្រី អនុប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ បានដឹកនាំនាយអាវុធហត្ថចំនួន ០៦នាក់(ស្រី ០២នាក់) នាំយក អង្ក៥០គីឡូក្រាម ទឹកសុទ្ធ ០២កេស ទឹកផ្លែឈើ ០១កេស ទឹកដោះគោឆៅ ០២យួរ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ និងថវិកាចំនួន ៤០០.០០០រៀល និង ២០០បាត ទៅសួរសុខទុក្ខ លោកវរសេនីយ៍ទោ តាក់ គឹមស៊ីយ៉េត ប្រធានមន្ទីរសម្ភារៈបច្ចេកទេស ដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕
ថ្ងៃព្រហស្បតិ៍ ១២ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ September 22, 2022

អត្ថបទទាក់ទង