ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ នៃសង្កាត់ស្ទឹងវែង បានបើកកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក កាយ ក្រុង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ នៃសង្កាត់ស្ទឹងវែង ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម:
១-ពិនិត្យ និងពភាក្សាលើសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំខែសីហា ឆ្នាំ២០២២ ។
២-រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាកម្មសុខភាព
៣-រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
៤-រាយការណ៍អំពីការចេញសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទ។
៥-រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនឹងការងារស្ត្រី និងកុមារនៅក្នុងសង្កាត់ ។
៦-រាយការណ៍ និងពិភាក្សាអំពីបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងសង្កាត់។
៧-រាយការណ៍ អំពីការប្រើប្រាស់ថវិការរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ។ ៨-រាយការណ៍ និងពិភាក្សាអំពីការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ។
៩-បញ្ហាផ្សេងៗ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលាសង្កាត់ស្ទឹងវែង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#