រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ និងស្រុកគោលដៅនៃគម្រោងអាហារូបត្ថម្ភ នៅកម្ពុជាខេត្តកោះកុង ចូលរួមក្នុងសិក្ខាសាលាពិនិត្យលទ្ធផលប្រចាំឆ្នាំ២០២២ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ និងស្រុកគោលដៅនៃគម្រោងអាហារូបត្ថម្ភ នៅកម្ពុជាខេត្តកោះកុង ចូលរួមក្នុងសិក្ខាសាលាពិនិត្យលទ្ធផលប្រចាំឆ្នាំ២០២២ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្រោមអធិបតីភាពក្នុងពិធីបើកដោយ លោកជំទាវ យុគ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅរាជធានីភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើងរយៈពេល ០២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដោយក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៃលេខាធិការដ្ឋាន គជអប សហការជាមួយ ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍សំខាន់ៗ ក្នុងគោលបំណង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង ចែករំលែកមេរៀន និងបទពិសោធន៍ក្នុងការគ្រប់គ្រង ការសម្របសម្រួលក្នុងចំណោមអង្គភាពអនុវត្តនៅគ្រប់ស្ថាប័ន ព្រមទាំង ពិភាក្សាអំពីផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣៕

អត្ថបទទាក់ទង