រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុងបានរៀបចំកិច្ចប្រជុំក្រុមការងារអនុវត្តគម្រោងទប់ស្កាត់និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ -ហិវញ្ញវត្ថុបន្ថែម ADB/GMS

ថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំក្រុមការងារអនុវត្តគម្រោងទប់ស្កាត់និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ -ហិវញ្ញវត្ថុបន្ថែម ADB/GMS ដឹកនាំប្រជុំដោយលោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំនិងមានការចូលរួមពីអនុប្រធានក្រុមនិងសមាជិកក្រុមការងារ គោលបំណងក្នុងកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាការងារអនុវត្តគម្រោង ការធ្វើរបាយការណ៍ការបែកចែកតួនាទីភារកិច្ចការងារ ដើម្បីអនុវត្តគម្រោងឪ្យកាន់តែល្អប្រសើរឡើង ។

អត្ថបទទាក់ទង