រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំ ក្រុមការងាររដ្ឋបាលឃុំ ចូលរួមកិច្ចប្រជុំ ស្តីពីការពិគ្រោះយោបល់ រៀបចំផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ និងឧទ្យាជាតិជួរភ្នំក្រវាញខាងត្បូង

ថ្ងៃសុក្រ ៦ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទីព្រឹក លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំ ក្រុមការងាររដ្ឋបាលឃុំ ចូលរួមកិច្ចប្រជុំ ស្តីពីការពិគ្រោះយោបល់ រៀបចំផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ និងឧទ្យាជាតិជួរភ្នំក្រវាញខាងត្បូង ដោយមានការចូលរួមសម្របសម្រួលពី នាយក ដែនជម្រកសត្វព្រៃតាតៃ ប្រធានស្នាក់ការមន្ទីរបរិស្ថាន ទីប្រឹក្សាគម្រោង CSLEP-MOE សមាសភាពចូលរួមមាន៖ជំទប់១ ជំទប់២,សមាជិកក្រុមប្រឹក្សាឃុំ,ស្មៀនឃុំ,ជំនួួយការរដ្ឋបាលឃុំ,មេភូមិ អនុភូមិ សមាជិកភូមិកោះអណ្តែត,សមាជិកភូមិអន្លង់វ៉ាក់,នាយរងប៉ុសិ៍្តនគរបាល,នាយកសាលាបឋមសិក្សាតាតៃ,ប្រធាន អនុប្រធាន សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម និងប្រជាពលរដ្ឋក្នុងឃុំ សរុបចំនួន២៨នាក់ ស្រី០៥ នាក់ នៅសាលាឃុំតាតៃក្រោម ។

អត្ថបទទាក់ទង