រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អន​ សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិព័រណ៍ផ្លែឈើ​ ភូមិ១​ ផលិតផល១ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨​ ខែមិថុនា​ ឆ្នាំ២០២៣​ ខាងមុខ

លោក​ អន​ សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិព័រណ៍ផ្លែឈើ​ ភូមិ១​ ផលិតផល១ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨​ ខែមិថុនា​ ឆ្នាំ២០២៣​ ខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ​ លោកអភិបាលរងខេត្ត​ បានមានប្រសាសន៍ថា​ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ​ កាត់បន្ថយការចំណាកស្រុក​ លើកកម្ពស់ជីវភាពរស់នៅ​ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋតាមសហគមន៍​ និងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ជាពិសេស​ដេីម្បីអបអរសាទរ ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល គណៈកម្មាធិការជំរុញចលនាភូមិ១​ ផលិតផល១​ ខេត្តកោះកុង នឹងត្រៀមរៀបចំពិព័រណ៍ផ្លែឈើភូមិ១​ ផលិតផល១​ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨​ ខែមិថុនា​ ឆ្នាំ២០២៣ខាងមុខ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត​ បានស្នើឱ្យរដ្ឋបាលក្រុង​ ស្រុក​ មន្ទីរ​ អង្គភាពពាក់ព័ន្ធទាំងអស់ រួមជាមួយនិងសហគមន៍​ សហការគ្នា ដើម្បីផ្សព្វផ្សាយ និង​រៀបចំការតាំងពិព័រណ៍នេះឱ្យទទួលបានជោគជ័យតាមការគ្រោងទុក៕
ថ្ងៃសុក្រ ១៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ June 2, 2023

អត្ថបទទាក់ទង