រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារសេវាឯកជន នៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ចុះត្រួតពិនិត្យ ដោយចុះធ្វើការណែនាំ ទប់ស្កាត់ អំពី ការហាមលក់ឱសថ ឧបករណ៍​បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគ គ្មានលេខបញ្ជីកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល​ និងការមិនអនុញ្ញាតឱ្យសេវាពិនិត្យព្យាបាលឯកជនទាំងអស់ធ្វើការព្យាបាលអ្នកជំងឺកូវីដ១៩ (Covid-19) និងការហាមលក់ចែកចាយ ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ (Covid- 19) ធ្វើតេស្តរកមេរោគកូវីដ១៩ នៅតាមសេវាសុខាភិបាលឯកជន

ក្រុមការងារសេវាឯកជន នៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ចុះត្រួតពិនិត្យ ដោយចុះធ្វើការណែនាំ ទប់ស្កាត់ អំពី ការហាមលក់ឱសថ ឧបករណ៍​បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគ គ្មានលេខបញ្ជីកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល​ និងការមិនអនុញ្ញាតឱ្យសេវាពិនិត្យព្យាបាលឯកជនទាំងអស់ធ្វើការព្យាបាលអ្នកជំងឺកូវីដ១៩ (Covid-19) និងការហាមលក់ចែកចាយ ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ (Covid- 19) ធ្វើតេស្តរកមេរោគកូវីដ១៩ នៅតាមសេវាសុខាភិបាលឯកជនរួមមាន នៅតាម សេវាសុខាភិបាលឯកជន ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីម៉ា ស្រុកអណ្តូងទឹក និងស្រុកស្រែអំបិល បានចំនួន ៣០ កន្លែង ក្នុងនោះមាន៖ឱសថស្ថាន ១០កន្លែង បន្ទប់ពិគ្រោះព្យាបាលជំងឺ ១១កន្លែង និង បន្ទប់ថែទាំជំងឺ ៩កន្លែង ។

ជាលទ្ធផលក្រុមការងារមិនប្រទះឃើញ ការដាក់តាំងលក់ រឺ ផ្សព្វផ្សាយលក់នូវឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុពុលសម្លាប់គ្មានលេខបញ្ជីកា ឬលេខប្រវេទន៍​ពីក្រសួងសុខាភិបាល និងការចែកចាយឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ ទេ។
ទន្ទឹមនឹងនេះ ក្រុមការងារក៏បានអប់រំណែនាំ ដល់អ្នកពាក់ព័ន្ធ អំពីការហាមឃាត់ និងការផ្សព្វផ្សាយលក់នូវឧបករណ៍ធ្វើតេស្ត Covid 19 ដែលគ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកផងដែរ ។
ក្រុមសមត្ថកិច្ចចំរុះនឹងបន្តការតាមដានការចែកចាយ រឺការប្រើប្រាស់ឱសថ ឧបករណ៍ បរិក្ខារពេទ្យ​ទាំងនេះយ៉ាងយកចិត្តទុកដាក់ ។
ប្រភព : មន្ទីរសុខាភិបាលខេត្តកោះកុង

អត្ថបទទាក់ទង