រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

តាមការចង្អុញបង្ហាញ របស់ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ លោក តើ ប៊ូ ចៅសង្កាត់រងទី២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានដឹកនាំ ក្រុមការងារសង្កាត់ និងមេភូមិទាំង៤ ចុះធ្វើសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈទូទាំងសង្កាត់។

នាព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០:តាមការចង្អុញបង្ហាញ និងយកចិត្តទុកលើចំណីផ្លូវ និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ របស់ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ កាលព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ លោក តើ ប៊ូ ចៅសង្កាត់រងទី២ សង្កាត់ដងទង់ បានដឹកនាំ ក្រុមការងារសង្កាត់ មេភូមិទាំង៤ បានចុះធ្វើសណ្តាប់ធ្នាប់តាមដងផ្លូវ សាធារណ:ក្នុងភូមិ ០១ , ភូមិ០២ , ភូមិ០៣ និងភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងបន្តធ្វើជាប្រចាំ ដើម្បីសោភណ្ឌភាពក្រុងរបស់យើង ។

#ប្រភពពី:រដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង