រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយវិវាទដីធ្លីនៅស្រុកគិរីសាគរ​ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគ​រូបនីយកម្ម និងសំណង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។

ការដឹកនាំកិច្ចប្រជុំដោះស្រាយជម្លោះដីធ្លីដោយផ្ទាល់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទំនងជាធ្វើឡើងបន្ទាប់ពីអភិបាលខេត្ត​កោះកុង លោកជំទាវ មិថុនា ភូ​ថង បាន​ថ្លែងថា រដ្ឋបាល​ខេត្ត​មិន​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​គម្រោង​វិ​និ​យោ​គធំៗ​នោះ​ឡើយ។

គួរបញ្ជាក់ថា វិវាទ​ដីធ្លី​រវាងពលរដ្ឋ​២៥១គ្រួសារ​ ក្នុង​ឃុំ​កោះស្ដេច ឃុំ​ភ្ញីមាស និង​ឃុំ​ព្រែកខ្សាច់ ក្នុង​ស្រុក​គិរីសាគរ ​ជាមួយ​ក្រុមហ៊ុន​ចិន ញូ​ញៀន ឌឹវើ​លុប​មែន គ្រុប (Union Development Group​) ឬ UDG បានអូស​បន្លាយ​អស់​រយៈពេល​ជាង ១០ឆ្នាំ​មក​ហើយ​។ កាលពីចុងខែកក្កដាកន្លងទៅ តំណាងអ្នកភូមិ​ជិត១០០នាក់ ​បាន​នាំគ្នា​បោះតង់​ដេក​មុខ​សាលាខេត្ត​កោះកុង ​ដើម្បី​រង់ចាំដំណោះស្រាយដីធ្លីពីអាជ្ញាធរខេត្ត។

នាពេលកន្លទៅដែរ ពលរដ្ឋ​មួយ​ក្រុម​ទៀត​ដែល​អះអាង​ថា ​តំណាងឲ្យ​អ្នកភូមិ១២៨គ្រួសារ ស្ថិត​ក្នុង​ឃុំ​តានូន ស្រុក​បុទុមសាគរ ក៏បាន​នាំគ្នា​ឡើង​មក​ស្នាក់នៅ​វត្ត​សាមគ្គី​រង្សី ដើម្បី​ស្វែង​រកដំណោះស្រាយ​ពី​ក្រសួង​រៀបចំ​ដែនដី និង​សម្តេចតេជោនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន UDG នេះ​ផង​ដែរ៕

អត្ថបទទាក់ទង