រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សឹក ចិត្រា ប្រធានការិយាលយច្រកចេញចូលតែមួយ និងលោក ជីម នីន មន្ត្រីទទួលបន្ទុកកិច្ចការទេសចរផ្នែកជួរក្រោយនៃការិយាលយច្រកចេញចូលតែមួយ បានចុះពិនិត្យទីតាំងស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម អាហារដ្ឋានមួយកន្លែងឈ្មោះ ម្លប់ ត្រជាក់លីមុំ និងបានណែនាំជំរុញដល់ប្រជាពលរដ្ឋដែលជាម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ផ្សេងៗ ស្ថិតនៅតាមបណ្តោយឆ្នេរកោះយ៉ ដែលមិនទាន់មានអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតត្រូវមកធ្វើការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់

ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩:00 នាទីព្រឹក លោក សឹក ចិត្រា ប្រធានការិយាលយច្រកចេញចូលតែមួយ និងលោក ជីម នីន មន្ត្រីទទួលបន្ទុកកិច្ចការទេសចរផ្នែកជួរក្រោយនៃការិយាលយច្រកចេញចូលតែមួយ រួមជាមួយក្រុមការងារភូមិ ឃំុ បានចុះពិនិត្យទីតាំងស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម អាហារដ្ឋានមួយកន្លែងឈ្មោះ ម្លប់ ត្រជាក់លីមុំ ស្ថិតនៅភូមិ ០១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌល សីមា ខេត្តកោះកុង និងបានណែនាំ ជំរុញដល់ប្រជាពលរដ្ឋដែលជាម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ផ្សេងៗ ស្ថិតនៅតាមបណ្តោយឆ្នេរកោះយ៉ ដែលមិនទាន់មានអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតត្រូវមកធ្វើការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់និងទាន់ពេលវេលា នៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកមណ្ឌល សីមា ។

អត្ថបទទាក់ទង