រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំចង្ហាន់​ និងទេយ្យទានប្រគេន ព្រះសង្ឃ ក្នងពិធីបុណ្យភ្ជុំបិណ្ឌ​ ឆ្លងបិណ្ឌទី១ នៅវត្តកោះស្តេច

ថ្ងៃសុក្រ២រោច ខែភទ្របទ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០
…………………………………………………………………………………………
តាមការចាត់តាំង លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ លោក ទួន ឪទីអភិបាលស្រុកស្ដីទី បានចូលរួមពិធី ឆ្លងបិណ្ឌ១ នឹងបាននាំយកនៅទេយ្យទានទៅវត្តកោះកែវមរកត(ហៅវត្តកោះស្ដេច) ជាមួយការដឹកនាំដោយលោកស្រី សុខ វណ្ណដេតប្រធានក្រុមប្រឹក្សាស្រុក នឹងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក លោក ជា ប៊ុនធឿន អភិបាលរងស្រុក លោកនាយករដ្ឋបាល កងកម្លាំង សមាជិកក្រុមប្រឹក្សឃុំកោះស្ដេច លោកប្រធានមណ្ឌលសុខភាព មន្រ្ដីសាលាស្រុក ស. ស.យ.ក ស្រុកលោកនាយកវិទ្យាល័យកោះស្ដេច សិស្សានុស្សិស្ស នឹងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ យ៉ាងច្រើនកុះករ ពោរពេញដោយសេចក្តីជ្រះថ្លា រីករាយដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋបានមកធ្វើបុណ្យឆ្លងបិណ្ឌ១នេះរួមគ្នា តាមប្រពៃណីព្រះពុទ្ធសាសនា ។

អត្ថបទទាក់ទង