រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្ហាត់សង្គ្រោះបឋមក្នុងតំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០

កក្រក ៖ នាព្រឹកថ្ងៃ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា រួមនឹងក្រុមប្រតិបត្តិសាខា ចំនួន២នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្ហាត់សង្គ្រោះបឋមក្នុងតំណាក់កាលកូវីដ-១៩ឆ្នាំ២០២០ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ។
ដែលមានការអញ្ជើញចូលរួមពីសាខា
ទាំង២៥រាជធានីខេត្ត និងមន្ត្រីមកពីក្រសួងការងារចំនួន២នាក់ សរុបចំនួន ៥១នាក់។ វគ្គបណ្តុះបណ្តាលនេះ ប្រារទ្ធធ្វើឡើងនៅសាលប្រជុំអេ នៅទីស្នាក់ការណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះដែរ លោកជំទាវ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាស៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ជូនសិក្ខាកាមទាំងអស់។ លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានឆ្លៀតក្នុងឱកាសយ៉ាងមមាញឹកក្នុងកិច្ចការមនុស្សធម៌ មកចូលរួមវគ្គបណ្តុះបណ្តាលបំប៉នសង្ហាត់គ្រូវិជ្ជាសង្គ្រោះបឋមក្នុងដំណាក់កាលកូវីដ-១៩ ដើម្បីរំលឹកជំនាញឡើងវិញ និងបន្ថែមនូវជំនាញ ចំណេះដឹងថ្មីៗ ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងពិនិត្យចំណុចខ្វះខាតកែសម្រួលកំហុសឆ្គង ក្នុងការអនុវត្តជួយដល់ជនរងគ្រោះឲ្យបានទាន់ពេលវេល និងមានប្រសិទ្ធភាពត្រឹមត្រូវតាមបច្ចេកទេស ព្រមទាំងការពារខ្លួនឯងឲ្យមានសុវត្ថិភាពផងដែរ។

អត្ថបទទាក់ទង