រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្តីជូនដំណឹង ស្តីពីការបង្កើត Facebook Page របស់ស្នាក់ការរដ្ឋាករទឹកកោះកុង

សេចក្តីជូនដំណឹង
ស្តីពី : ការបង្កើត Facebook Page របស់ស្នាក់ការរដ្ឋាករទឹកកោះកុង។
មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូន ដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ទាំងអស់មេត្តាជ្រាបថា÷ ដើម្បីធានាលើការផ្គត់ផ្គង់ទឹកស្អាត ក្នុងតំបន់សេវាកម្មបានគ្រប់ពេលវេលា រដ្ឋាករទឹកខេត្តកោះកុងបានបង្កើត Facebook Page ជាផ្លូវការក្នុងការតាមដាន និងទទួលយកព័ត៌មានត្រលប់មកវិញ ពីបញ្ហាបែកធ្លាយទុយោផ្គត់ផ្គង់ទឹកស្អាតតាមផ្ទះ តាមដងផ្លូវ ដាច់ទឹកប្រើប្រាស់ ទឹកល្អក់កករ និងបញ្ហាផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវារបស់ក្រុមហ៊ុនផងដែរ ដើម្បីអោយក្រុមហ៊ុនបានចុះទៅជួសជុល និងដោះស្រាយបានទាន់ពេលវេលា។
ន័យដូចបានជម្រាបជូនខាងលើអាចទំនាក់ទំនងបានតាមរយ: ÷
១- Facebook Page (រដ្ឋាករទឹកខេត្តកោះកុង-Koh Kong Water Supply)
២-លេខទូរស័ព្ទ 016 729 145 រឺ 011 729 145
៣-Line និង Telegram (តាមរយ:លេខទូរស័ព្ទខាងលើ)។

អត្ថបទទាក់ទង