រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ដំណឹងមរណភាព របស់លោក គ្រួច ប្រាជ្ញ ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល ខេត្តកោះកុង

សូមជម្រាបជូនដំណឹងយ៉ាងក្រៀមក្រំ ដោយលោក គ្រួច ប្រាជ្ញ ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល បានទទួលមរណភាពកាលពីវេលាម៉ោង ១:៥៩ នាទីរសៀល នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្ន សពលោក គ្រួច ប្រាជ្ញ ត្រូវបានតម្កល់នៅគេហដ្ឋាន ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា។

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធទាំងបី បងប្អូនប្រជាពលរដ្ឋ និងញាតិមិត្តជិតឆ្ងាយនៃសព ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព។

ទំនាក់ទំនង៖ ០៨៧ ២២១ ២២៤ / ០៨៦ ២៥០ ១០០

អត្ថបទទាក់ទង